ភាពស្មោះត្រង់របស់ លោកហេម៉ាន
ខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះលោកហេម៉ាន ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៨៨។ ស្ថានភាពនៃជីវិតរបស់គាត់ ពេញទៅដោយទុក្ខព្រួយ ឥតមានពេលស្បើយ។ បានជាគាត់រៀបរាប់ពីទុក្ខសោករបស់គាត់ថា “ព្រលឹងទូលបង្គំមានពេញដោយសេចក្តីវេទនា”(ខ.៣)។ គាត់មានចិត្តឆ្អែតឆ្អន់ចំពោះសេចក្តីវេទនាហើយ!
លោកហេម៉ានបានក្រឡេកមកក្រោយ ហើយនឹកចាំពីបញ្ហាសុខភាពដ៏ទ្រុឌទ្រោម និងការអាក្រក់ដែលគាត់បានជួបប្រទះ។ ពេលគាត់មើលជុំវិញខ្លួន គាត់ឃើញតែទុក្ខលំបាក និងភាពឯកកោ។ គាត់ក៏ងើយមើលទៅលើ តែគាត់មិនបានទទួលការកម្សាន្តចិត្តសោះ។ គាត់ក៏បានត្អូញត្អែរថា “ទូលបង្គំមានសេចក្តីវេទនា”(ខ.១៥)។ គាត់ត្រូវបាន “បំបរ បង់ចោល”(ខ.៥) “ក្នុងទីងងឹត”(ខ.៦) “ដែលមានពេញទៅដោយការសង្កត់សង្កិន”(ខ.៧,១៥) និង “ត្រូវបានទុកចោល”(ខ.១៤)។ គាត់មើលមិនឃើញមានពន្លឺ នៅមាត់ផ្លូវ ហើយក៏គ្មានដំណោះស្រាយសម្រាប់ទុក្ខលំបាករបស់គាត់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពស្មោះត្រង់របស់លោកហេម៉ាន បានលើកទឹកចិត្តខ្ញុំ។ ខ្ញុំមិនជឿថា មានគ្រីស្ទបរិស័ទដែលមិនធ្លាប់ជួបទុក្ខលំបាកឡើយ។ ជាការពិតណា មនុស្សយើងតែងជួបការលំបាកផង និងការល្អផងជាធម្មតា។ គ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលមួយថ្ងៃៗ គិតតែពីរអ៊ូរទាំពីទុក្ខលំបាករបស់ខ្លួនជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំមានភាពធូរស្បើយក្នុងចិត្ត ពេលដែលខ្ញុំបានដឹងថា អ្នកដទៃក៏មានទុក្ខលំបាកដែរ។
ប៉ុន្តែ លោកហេម៉ានមិនគ្រាន់តែមានចិត្តស្មោះត្រង់ប៉ុណ្ណោះឡើយ។ គាត់ថែមទាំងមាន សេចក្តីជំនឿដែលមិនចេះរួញរា។ ទោះបីជាគាត់មានបញ្ហាជាច្រើនយ៉ាងណាក្តី ក៏គាត់នៅតែតោងព្រះឲ្យជាប់ ហើយស្រែកអំពាវរកទ្រង់ “ទាំងយប់ទាំងថ្ងៃ”(ខ.១,៩,១៣)។ គាត់មិនបានឈប់អធិស្ឋានឡើយ។ គាត់ក៏មិនព្រមចុះចាញ់ដែរ។ ហើយទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែទទួលស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ភាពស្មោះត្រង់ និងសេចក្តីសុច្ចរិតរបស់ទ្រង់ (ខ.១១-១២)។
ខ្ញុំចូលចិត្តអ្នកដែលមានលក្ខណៈដូចលោកហេម៉ាន។…
ដាំក្នុងដំណាក់នៃ ព្រះអម្ចាស់
បន្ទាប់ពីបានធ្វើការសម្ភាសមនុស្សចាស់ ជាបន្តបន្ទាប់ហើយ អ្នកនិពន្ធឈ្មោះ ដន ហ្គោល(Don Gold) បានបោះពុម្ភផ្សាយសៀវភៅដែលមានចំណងជើងថា រហូតដល់ពេលដែលគេច្រៀងចប់: ការអបអរសាទរជីវិត និងវ័យចំណាស់ នៅទ្វីបអាមេរិក។
លោកហ្គោលស្រឡាញ់ និងបានកោតសរសើរជីដូនរបស់គាត់ ហើយការនឹកចាំពីជីដូនរបស់គាត់ បាននាំឲ្យគាត់ ទៅជួប និងរៀនសូត្រពីចាស់ទុំដទៃទៀត។ គាត់នៅចាំថា មានពេលមួយ ពេលគាត់កំពុងធ្វើដំណើរទៅសម្ភាសចាស់ទុំម្នាក់ គាត់ក៏បានវង្វេង នៅតាមផ្លូវដីហុយ តាមជនបទនៃរដ្ឋមីសូរី។ ពេលគាត់បើកឡានចូលក្នុងកសិដ្ឋានមួយ ដើម្បីសួររកផ្លូវ មានក្មេងជំទង់ម្នាក់បានចេញមក។ ពេលវាឮគាត់សួររកផ្លូវ វាក៏ញាក់ស្មា រួចតបថា “ខ្ញុំមិនដឹងទេ”។ ដូចនេះ គាត់ក៏បន្តបើកបរទៅមុខទៀត។ ពេលគាត់បើកបានបីបួនគីឡូម៉ែត្រទៀត គាត់ក៏ឈប់ឡាន នៅមុខផ្ទះមួយ នៅក្នុងកសិដ្ឋាន។ លើកនេះ បុរសវ័យចាស់ ដែលជាកសិករក៏បានប្រាប់ផ្លូវគាត់ឥតមានខុស ដោយទឹកចិត្តដ៏សប្បុរស។
នោះជាបទពិសោធន៍ដ៏ល្អ ដែលបានបូកបញ្ចូល ជាមួយការអ្វីដែលគាត់កំពុងស្វែងរក ពេលដែលការនឹកចាំពីជីដូនរបស់គាត់ បាននាំឲ្យគាត់ទៅស្វែងរកមនុស្សដែលមានលក្ខណៈដូចជីដូនគាត់។ និយាយរួម គាត់កំពុងស្វែងរកអ្នកនាំផ្លូវគាត់ នៅក្នុងដំណើរនៃជីវិតរបស់គាត់។
បើអ្នកជាមនុស្សមាន“វ័យក្មេង” សូមស្វែងរកមនុស្សចាស់ ដែលបានពិសោធនឹងសេចក្តីស្រឡាញ់ និងការល្អរបស់ព្រះ ពេញមួយជីវិតរបស់ពួកគេ។ ពួកគេមានប្រាជ្ញា សម្រាប់ចែកចាយ ដែលនឹងអាចជួយឲ្យអ្នកមានការរីកចម្រើន និងលូតលាស់នៅក្នុងសេចក្តីជំនឿ(ទំនុកដំកើង ៩២:១២-១៤)។—David Roper
ការក្រឡេកមកក្រោយ
លោកចច ម៉ាដេសិន(George Matheson) គឺជាអ្នកនិពន្ធដែលមានឈ្មោះល្បី ដោយសារបទទំនុកបរិសុទ្ធ ដែលមានចំណងជើងថា “ឱសេចក្តីស្រឡាញ់ ដែលនឹងមិនបោះបង់ខ្ញុំចោលឡើយ”។ គាត់ក៏បាននិពន្ធទំនុកមួយបទទៀត ដែលមានចំណងជើងថា “ព្រះពរដែលគេមិនអើពើរ” ដែលនៅក្នុងនោះ គាត់បានងាកបែរមកក្រោយមើល “ផ្លូវដែលបានហួសទៅហើយ”។ គឺដោយសារការងាកបែរមកក្រោយនេះហើយ ដែលបានធ្វើឲ្យគាត់អាចមើលដឹងថា ព្រះវរបិតារបស់គាត់ដែលគង់នៅស្ថានសួគ៌ បានដឹកនាំគាត់ចាប់តាំងពីដើមផ្លូវរៀងមក។
ព្រះទ្រង់បានរៀបចំផ្លូវសម្រាប់យើងរាល់គ្នា គឺ “ផ្លូវ” សម្រាប់ឲ្យយើងរត់ប្រណាំង(កិច្ចការ ២០:២៤ ២ធីម៉ូថេ ៤:៧)។ ផ្លូវរបស់យើងត្រូវបានគូសវាសកំណត់ទុកជាមុន នៅក្នុងនគរស្ថានសួគ៌ ហើយមានប្រភពក្នុងបំណងព្រះទ័យព្រះ ដែលគ្រប់គ្រងលើទាំងអស់។
ប៉ុន្តែ យើងមិនត្រូវធ្វើការសម្រេចចិត្ត តាមតែការនឹកឃើញរបស់យើងឡើយ។ យើងធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ គឺមានទាំងការសម្រេចចិត្តធំ និងការសម្រេចចិត្តតូច ដែលក្នុងនោះមានការសម្រេចចិត្តខ្លះអាចនាំឲ្យជីវិតរបស់យើងមានការកែប្រែ។ យើងពិបាកយល់អំពីអាថ៌កំបាំងនៃទំនាក់ទំនង រវាងអំណាចគ្រប់គ្រងរបស់ព្រះ និងការសម្រេចចិត្តរបស់មនុស្ស តែទន្ទឹមនឹងនោះ យើងអាចសួរថា “តើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវដែលត្រូវរត់ប្រណាំងនោះ?”
សព្វថ្ងៃនេះ ខ្ញុំអាចរកឃើញចម្លើយចំពោះសំណួរនេះ កាន់តែច្បាស់លាស់ ស្របពេលដែលខ្ញុំកាន់តែមានវ័យចាស់ និងមានអតីតកាលកាន់តែច្រើន សម្រាប់ក្រឡេចមកមើលឡើងវិញ។ ពេលខ្ញុំក្រឡេកមកមើលអតីតកាល ខ្ញុំក៏បានដឹងថា ព្រះបាននាំផ្លូវខ្ញុំតាំងពីដើមផ្លូវរៀងមក។ ខ្ញុំពិតជាអាចនិយាយបានថា “ព្រះទ្រង់បានធ្វើជាអ្នកគង្វាលរបស់ខ្ញុំ អស់មួយជីវិតខ្ញុំ រហូតមកដល់ថ្ងៃនេះ”(លោកុប្បត្តិ ៤៨:១៥)។
ទោះពពកបានហុំព័ទ្ធបច្ចុប្បន្នកាល ហើយខ្ញុំមិនអាចដឹងថា ពេលអនាគតនឹងទៅជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែដឹងច្បាស់…
ទោះនៅឆ្ងាយយ៉ាងណា ទោះនៅពេលណាក៏ដោយ
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានទាក់ទងតាមសំបុត្រ ជាមួយគ្រូគង្វាលម្នាក់ នៅប្រទេសនេប៉ាល់។ ជាញឹកញាប់ គាត់បានធ្វើដំណើរជាមួយសមាជិកពួកជំនុំរបស់គាត់ ទៅកាន់សហគមន៍ឆ្ងាយៗ ក្នុងតំបន់ភ្នំហិម៉ាឡៃ ដើម្បីផ្សាយដំណឹងល្អ និងបង្កើតពួកជំនុំ។ ថ្មីៗនេះ គាត់បានផ្ញើសំបុត្រមកខ្ញុំ ដើម្បីប្រាប់អំពីគម្រោងធ្វើដំណើរ នៅសប្តាហ៍ក្រោយ ហើយបានសុំឲ្យខ្ញុំអធិស្ឋានឲ្យគាត់។
តាមកាលវិភាគដ៏មមាញឹករបស់គាត់ ខ្ញុំអាចដឹងថា នៅក្នុងមួយសប្តាហ៍ គាត់មានគម្រោងធ្វើដំណើរ ដោយជិះម៉ូតូ ប្រហែល១៦០គីឡូម៉ែត្រ ទៅកាន់ទីក្រុងមួយចំនួន ដើម្បីផ្សាយដំណឹងល្អ និងចែកខិតប័ណ្ណផ្សាយដំណឹងល្អ។
ខ្ញុំមានចម្ងល់អំពីការធ្វើដំណើរផ្លូវឆ្ងាយ របស់មិត្តភ័ក្រខ្ញុំម្នាក់នេះ ដែលត្រូវកាត់តាមតំបន់ភ្នំ ដូចនេះ ខ្ញុំក៏បានសរសេរសំបុត្រ ដើម្បីសួរគាត់អំពីរបៀបនៃការធ្វើដំណើរនោះ។ គាត់ក៏បានឆ្លើយថា “យើងមានឱកាសដ៏អស្ចារ្យ ដោយបានដើរជាក្រុម ឡើងតាមភ្នំ ជាមួយសមាជិកពួកជំនុំរបស់យើង។ យើងមិនមានម៉ូតូជិះគ្រប់គ្នាទេ … ដូចនេះ យើងបាននាំគ្នាដើរទាំងអស់គ្នា។ នៅពេលនោះ យើងមានពរណាស់។ នៅមានកន្លែងជាច្រើនទៀតដែលយើងត្រូវទៅ។” ការនេះបានរំឭកខ្ញុំ អំពីរបៀបដែល “ព្រះយេស៊ូវ ទ្រង់យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា”(ម៉ាថាយ ៩:៣៥)។
ការនេះក៏បានធ្វើឲ្យខ្ញុំគិតអំពីការស្ទាក់ស្ទើរដែលខ្ញុំមាន នៅក្នុងការបើកឡាន កាត់តាមក្រុង ដែលមានព្រឹលធ្លាក់ ដើម្បីសួរសុខទុក្ខបុរសពោះម៉ាយដ៏ឯកកោម្នាក់ និងនៅក្នុងការដើរ ឆ្លងផ្លូវ ដើម្បីជួយអ្នកជិតខាងម្នាក់…
សត្វក្ងោក និងពូជរបស់វា
សត្វក្ងោកឈ្មោល មានសម្រស់ដ៏គួរឲ្យទាក់ទាញ ព្រោះរោមវាមានភាពភ្លឺផ្លេក ដែលគេមើលឃើញខៀវ និងពណ៌បៃតងឆ្លុះគ្នាចុះឡើងៗ ហើយសំណុំកន្ទុយដ៏ធំវែងរបស់វា មានត្រានៅចុងរោមកន្ទុយទាំងអស់ ដែលមានរាងដូចភ្នែកដែលមានពណ៌មាស ក្រហម និងខៀវជារង្វង់ជាច្រើនជាន់។ ពពួកសត្វនេះ គឺពិតជាបក្សីដ៏ស្រស់ស្អាត តែជើងរបស់វាបែរជាអាក្រក់មើលទៅវិញ។
តាមពិត មនុស្សយើងភាគច្រើន មានរូបកាយមិនគ្រប់គ្រាន់ នៅត្រង់ចំណុចណាមួយ។ ការខ្វះខាតនោះអាចជាអ្វីដែលយើងមានពីកំណើត ឬវាទើបតែកើតមានចំពោះយើង ក្នុងពេលថ្មីៗនេះ។
សាវ័កប៉ុលបានហៅការខ្វះខាតរបស់ខ្លួនថា “បន្លានៅក្នុងសាច់” ដែលបានធ្វើឲ្យគាត់ប្រកាន់យកនូវការបន្ទាបខ្លួន(១កូរិនថូស ១២:៧-៩)។ គាត់បានទូលអង្វរព្រះអម្ចាស់បីដង ដើម្បីសូមឲ្យទ្រង់ដកយកបន្លានោះចេញ ព្រោះគាត់ប្រហែលជាយល់ថា ខ្លួនអាចបម្រើទ្រង់បានកាន់តែប្រសើរឡើង ប្រសិនបើគ្មានបន្លានោះនៅក្នុងសាច់ទេ។ តែព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់ដល់គាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”។ សាវ័កប៉ុលក៏បានតបថា “ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ”។
នៅក្នុងជំនឿលើព្រះ យើងមិនគួរមានការយល់ច្រឡំឡើយ ព្រោះជាញឹកញាប់ ទ្រង់ជ្រើសរើសយើង ឲ្យបំពេញកិច្ចការដ៏សំខាន់បំផុតរបស់ទ្រង់ ទោះបីជា យើងមានភាពមិនគ្រប់លក្ខណ៌ក៏ដោយ ពោលគឺមិនមែនដោយសារយើង មានសមត្ថភាពនិយាយ មានរូបសម្បត្តិល្អ ឬមាន កាយសម្បទារឹងមាំ សម្រាប់បំពេញកិច្ចការរបស់ទ្រង់នោះឡើយ។ លោកហាត់សិន ថេល័រ(Hudson Taylor) ដែលជាបេសកជន បានមានប្រសាសន៍ថា “ព្រះទ្រង់កំពុងស្វែងរកអ្នក ដែលមានភាពកម្សោយល្មមនឹងឲ្យទ្រង់ប្រើ ហើយទ្រង់បានរកឃើញអ្នក និងខ្ញុំ!”…
អំណួត និងការយល់ខុស
ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ កាលខ្ញុំនៅក្មេង ផ្ទះរបស់ខ្ញុំមានពេលដោយសេចក្តីស្រឡាញ់ និងក្តីអំណរ ប៉ុន្តែ ឪពុកម្តាយរបស់ខ្ញុំច្រើនតែមិននៅផ្ទះ។ ពេលពួកគាត់មិនមានវត្តមានក្នុងផ្ទះ ខ្ញុំទទួលបានភាពកក់ក្តៅបំផុត ពីផ្ទះបាយ និងពីអ្នកមើលថែផ្ទះរបស់យើង ឈ្មោះអាន្នី ដែលជាមនុស្សរស់រាយ មានមាឌល្អិត។
ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ជាមួយអ្នកមីង អាន្នី ដោយអង្គុយនៅនឹងតុ ក្នុងផ្ទះបាយអានសៀវភៅ ឬលេងឧបករណ៍ក្មេងលេង និងស្តាប់គាត់ច្រៀង បទចម្រៀងគ្រីស្ទបរិស័ទ និងបទទំនុកតម្កើង ដែលជួនកាលគាត់ច្រៀងតិចៗយ៉ាងពិរស។ ដួងចិត្តរបស់គាត់បានបង្ហូរចេញនូវប្រាជ្ញា ភាពរីករាយ និងបទចំរៀង ដែលមិនចេះដាច់។
នាពេលព្រឹកថ្ងៃមួយ ក្នុងនាមជាក្មេងរពឹសហួសហេតុ ខ្ញុំបានប្រើពាក្យរើសអើងពូជសាសន៍មិនគប្បី ដែលខ្ញុំធ្លាប់ឮគេនិយាយ។ គាត់ក៏និយាយមកកាន់ខ្ញុំថា “អូ ក្មួយមីង កុំប្រើពាក្យហ្នឹង មិនល្អទេ”។ បន្ទាប់មក គាត់ក៏បានណែនាំខ្ញុំ ដោយសុភាព អំពីផលអាក្រក់ និងការឈឺចាប់ ដែលអាចកើតឡើងពីពាក្យដែលខ្ញុំបាននិយាយនោះ ហើយទន្ទឹមនឹងនោះ កែវភ្នែកគាត់ក៏បានបង្ហាញពីការមិនសប្បាយចិត្តសោះ។ ក្រោយមក ខ្ញុំមិនដែលប្រើពាក្យនោះទៀតទេ។ ការនេះបានបង្រៀនខ្ញុំថា ពេលណាយើងបន្ទាបបន្ថោកអ្នកដទៃ ដោយសារយើងយល់ខុស ពេលនោះគេអាចមានអារម្មណ៍ឈឺចាប់ឥតឧបម៉ា។ ព្រះបានបង្កើតមនុស្សម្នាក់ៗមក ឱ្យដូចនឹងរូបអង្គទ្រង់ ដូចនេះ យើងមានលក្ខណៈដូចព្រះ ជាងស្នាព្រះហស្ថដទៃទៀត ហើយមនុស្សម្នាក់ៗសមនឹងទទួលការគោរពឲ្យតម្លៃ។ ការដៀលត្មេះដល់រូបដែលព្រះបង្កើតនោះ គឺជាការបង្ករឲ្យមានរបួសយ៉ាងជ្រៅបំផុត ដល់មនុស្សជាតិដទៃទៀត។…
ម៉ាស៊ីនកញ្ចាស់ ដែលដើរដោយកម្លាំងខ្យល់
មានបុរសម្នាក់បានធំធាត់ឡើង ក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ក្នុងរដ្ឋតិចសាស់។ គាត់បានប្រាប់យើង អំពីម៉ាស៊ីនកញ្ចាស់មួយ ដែលដើរដោយកំលាំងទាញនៃកង្ហាខ្យល់មួយគ្រឿង ដែលស្ថិតនៅក្បែរក្រោលសត្វរបស់គ្រួសារគាត់ ហើយវាបានបូមទឹក សម្រាប់ផ្គត់ផ្គង់កសិដ្ឋានរបស់ពួកគេ។ វាបានក្លាយជាប្រភពទឹកតែមួយគត់ ដែលពួកគេមាន នៅក្នុងចម្ងាយផ្លូវជាច្រើនគីឡូមែត្រ។
នៅពេលមានខ្យល់បក់មកខ្លាំង ម៉ាស៊ីននោះដំណើរការបានស្រួល ប៉ុន្តែ បើសិនជាមានខ្យល់បក់តិចៗ ម៉ាស៊ីននោះមិនដើរទាល់តែសោះ។ គេចាំបាប់ត្រូវបង្វែរកង្វាខ្យល់នោះ ដោយដៃ រហូតទាល់តែវាបែរចំទិសខ្យល់ ទើបវាអាចបូមទឹកចេញមកក្រៅ សម្រាប់ផ្គត់ផ្គង់កសិដ្ឋាន។
ក្រោមមក ខ្ញុំក៏បាននឹកឃើញរឿងនេះ ពេលខ្ញុំជួបប្រជុំជាមួយបណ្តាគ្រូគង្វាល ដែលមកពីពួកជំនុំតូចៗ នៅតំបន់ដាច់ស្រយាល។ មានពួកគេជាច្រើននាក់ មានអារម្មណ៍ថា នៅដាច់ឆ្ងាយពីគេ ហើយមិនបានទទួលការផ្គត់ផ្គង់ មាន ន័យថា ពួកគេជាអ្នកមើលថែរហ្វូងចៀមរបស់ព្រះ តែហាក់ដូចជាគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះពួកគេសោះ។ ហេតុនេះហើយ ពួកគេក៏ប្រែជាខ្សោះល្វើយ ហើយខំប្រវេប្រវា ដើម្បីផ្តល់ទឹកនៃជីវិត ដល់ហ្វូងចៀមរបស់ខ្លួន។ ដូចនេះ ខ្ញុំក៏បានចែកចាយដល់ពួកគេ អំពីរឿងម៉ាស៊ីនចំណាស់ ដែលដើរដោយកម្លាំងកង្ហាខ្យល់នោះ ដែលប្រៀបបាននឹងការដែលយើងចាំបាច់ ត្រូវទទួលការកែតម្រង់ជារៀងរាល់ថ្ងៃ ដោយមានបំណង ចង់បែរទៅរកព្រះ និងព្រះបន្ទូលទ្រង់ ហើយផឹកទឹកទ្រង់ឲ្យឆ្អែត ដ្បិតទ្រង់ជាប្រភពទឹកដ៏រស់។
មិនមែនមានតែគ្រូគង្វាលទាំងនោះទេ ដែលបានជួបប្រទះរឿងនេះ យើងរាល់គ្នាក៏សុទ្ធតែជួបប្រទះរឿងនេះផងដែរ។ ការបម្រើព្រះត្រូវចាប់ផ្តើមធ្វើឡើង ផុសចេញពីក្នុងចិត្តយើងទៅ។ ព្រះយេស៊ូវមានបន្ទូលថា អ្នកណាដែលជឿទ្រង់ ទន្លេទឹករស់នឹងហូរចេញពីចិត្តរបស់អ្នកនោះ”(យ៉ូហាន…
ផ្លូវដ៏វែងឆ្ងាយ ហើយមានខ្យល់បក់បោក
ជួនកាលដំណើរជីវិតរបស់ខ្ញុំ ហាក់បីដូចជាការឡើងចំណោតដែលចោទពេក ហើយដូចជាការធ្វើដំណើរផ្លូវឆ្ងាយពេក។ ខ្ញុំគ្មានកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីធ្វើដំណើរទៅមុខទៀតឡើយ។ ក្រោយមក ខ្ញុំក៏បានចាំថា ព្រះទ្រង់បានស្គាល់ផ្លូវនេះ មុនពេលដែលទ្រង់បានត្រាសហៅឲ្យខ្ញុំដើរទៅទៀត។ ទ្រង់តែងតែជ្រាបអំពីការលំបាក ដែលខ្ញុំនឹងជួបប្រទះ និងជ្រាបអំពីការឈឺចាប់ ដែលខ្ញុំនឹងមិនអាចថ្លែងប្រាប់អ្នកដទៃឲ្យយល់បាន។ ទ្រង់បានជ្រាប ហើយទ្រង់ក៏បានប្រទាននូវព្រះវត្តមានរបស់ទ្រង់។
ថ្ងៃនេះ ប្រហែលជាជីវិតអ្នកជោរជន់ ដោយទុក្ខក្រៀមក្រំហើយ។ ប្រហែលជាអ្នកកំពុងទទួលបន្ទុកដ៏ធ្ងន់ នៅក្នុងការងារបម្រើព្រះ ឬព្រួយចិត្ត អំពីទំនាក់ទំនងប្តីប្រពន្ធដែលជួបការលំបាក ឬក៏ពិបាកចិត្ត ដោយសារកូនឈឺ ឬមួយកំពុងមើលថែរឪពុកម្តាយដែលចាស់ជរា ពុំនោះសោត អ្នកប្រហែលជាមានបញ្ហាផ្សេងទៀត នៅក្នុងជីវិត។ ពេលនោះ អ្នកក៏និយាយថា “ប្រាកដណាស់ ព្រះអម្ចាស់មិនបានឲ្យខ្ញុំដើរផ្លូវនេះទេ។ ទ្រង់ប្រាកដជាមានផ្លូវផ្សេងមួយទៀត សម្រាប់ឲ្យខ្ញុំដើរងាយស្រួលជាងនេះ”។ ប៉ុន្តែ ក្នុងចំណោមយើង តើមានអ្នកណា ដែលមានប្រាជ្ញាល្មមនឹងអាចដឹងថា មានផ្លូវផ្សេងទៀត ដែលនឹងធ្វើឲ្យយើងក្លាយជាកូនដែលល្អ និងឆ្លាតជាងមុនឬទេ? តាមពិតគ្មាននរណាម្នាក់អាចដឹងឡើយ។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបថា ផ្លូវណាល្អបំផុតសម្រាប់យើង ក្នុងចំណោមផ្លូវដែលយើងអាចដើរបាន ដើម្បីនាំឲ្យយើងមានភាពពេញលេញ(ទំនុកដំកើង ១៤២:៣)។
ផ្លូវទ្រង់ខ្ពស់ជាងផ្លូវរបស់យើង ហើយគំនិតទ្រង់ក៏ខ្ពស់ជាងគំនិតយើងដែរ(អេសាយ ៥៥:៩)។ យើងអាចបន្ទាបខ្លួនដើរតាមផ្លូវ ដែលទ្រង់បានត្រួសត្រាយសម្រាប់យើង នៅថ្ងៃនេះ គឺដើរដោយទុកចិត្តទាំងស្រុង លើព្រះបញ្ញាញាណ និងក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់មានប្រាជ្ញា និងមានក្តីស្រឡាញ់លើសពីការរំពឹងទុករបស់យើងទៅទៀត។…
តើខ្ញុំចូលចិត្តជួយគេច្រើនពេកឬ?
តើ មនុស្សយើង អាចចូលចិត្តជួយគេច្រើនពេកឬ? តើការដែលយើងចូលចិត្តជួយច្រើនពេក អាចធ្វើឲ្យអ្នកដទៃកាន់តែពិបាករស់នៅមែនទេ? ពិតមែនហើយ បើសិនជាការចូលចិត្តជួយច្រើនពេក ក្លាយជាការរំខាន ការឈ្លានពាន ឬធ្វើឲ្យអ្នកដទៃធុញថប់ ឬមួយត្រួតត្រាអ្នកដទៃ ឬគ្រប់គ្រងគេឯងនោះ។ បើយើងជួយអ្នកដទៃ ដោយសារយើងមានចិត្តថប់បារម្ភ នោះមានន័យថា យើងកំពុងតែព្យាយាមជួយខ្លួនឯងទេ។
ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា បំណងចិត្ត និងការបម្រើរបស់យើង ពិតជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះមែន? តើធ្វើដូចម្តេច ឲ្យយើងអាចស្រឡាញ់អ្នកដទៃដោយបំណងចិត្តដ៏បរិសុទ្ធ?(សុភាសិត ១៦:២ ២១:២ និង ១កូរិនថូស ៤:៥)។ ពេលយើងអធិស្ឋាន យើងអាចទូលសូមព្រះអម្ចាស់ ឲ្យបើកបង្ហាញឲ្យយើងដឹង ថាតើយើងកំពុងតែធ្វើឲ្យគេឈឺចាប់ ឬជំពប់ដួលឬទេ(ទំនុកតម្កើង ១៣៩:២៣-២៤)។ យើងអាចទូលសូមឲ្យព្រះអម្ចាស់ជួយយើង ដើម្បីឲ្យយើងអាចបង្ហាញសេចក្តីស្រឡាញ់ ដែលតែងតែអត់ធ្មត់ ហើយក៏សប្បុរស ... មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស(១កូរិនថូស ១៣:៤-៥)។
កាលប្រឹងប្រែងជួយអ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ជាងគេ គឺមិនអាចឲ្យយើងជៀសផុតទាំងស្រុង ពីការថប់បារម្ភឡើយ។ ប៉ុន្តែ ដោយសារព្រះគុណព្រះ យើងអាចចាប់ផ្តើមស្រឡាញ់ ដោយសេរី ដោយមិនចង់បានសំណងមកវិញ គឺដូចដែលព្រះអម្ចាស់បានស្រឡាញ់យើងដែរ។ ជាការពិតណាស់ យើងអាចសាកល្បង…
ស្នាមរបួសដ៏ស្រស់ស្អាត
អស់កាលជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានដើរលេង នៅតាមមាត់ទន្លេសាលម៉ូន រួចដើរកាត់តាមប្រជុំដើមស្រល់ ដែលគេបានបកសម្បកដើមចេញមួយផ្នែក។ មិត្ត ភ័ក្ររបស់ខ្ញុំម្នាក់ ដែលជាអ្នកអភិរក្សព្រៃឈើធ្លាប់ប្រាប់ខ្ញុំថា ជនជាតិដើមនៅអាមេរិក ដែលបរបាញ់សត្វនៅតំបន់នេះ កាលពីយូរមកហើយ បាននាំគ្នាបកសម្បកឈើខាងក្រៅចេញ ដើម្បីយកស្រទាប់ខាងក្នុងធ្វើជាស្ករកៅស៊ូ។ ស្លាកស្នាមខ្លះបានខូចទ្រង់ទ្រាយអស់ទៅហើយ ប៉ុន្តែ ខ្លះទៀតបានជ័រថ្លាៗ ដែលត្រូវបានខ្យល់ និងអាកាសធាតុដុសខាត់ឲ្យរឹង និងរលោង ធ្វើឲ្យប្រែក្លាយជាមានសម្រស់ដ៏ស្រស់ស្អាត ដែលកម្ររកមាន។
យ៉ាងណាមិញ អំពើរំលងដែលយើងបានប្រព្រឹត្តក៏មានលក្ខណៈដូចនេះផងដែរ។ យើងប្រហែលជាមានការភ័យខ្លាច ចំពោះអំពើបាបដែលយើងបានធ្វើពីអតីតកាល។ ប៉ុន្តែ ពេលយើងប្រែចិត្តចេញពីបាប យើងថ្វាយបាបទាំងនោះដាច់ដល់ព្រះយេស៊ូវ ដើម្បីទទួលការអត់ទោសបាប ការនេះក៏បានបន្សល់ទុកនូវស្លាកស្នាមដ៏ស្រស់ស្អាតមួយ។
ចំពោះអ្នកខ្លះ បន្ទាប់ពីពួកគេបានភ្លក្សរសជាតិល្វីងជូរចត់នៃអំពីបាបហើយ ពួកគេក៏បានស្អប់ខ្ពើមអំពើបាបនោះ ក្នុងពេលបច្ចុប្បន្ន។ ពួកគេស្អប់ការអាក្រក់ តែស្រឡាញ់សេចក្តីសុចរិត។ ភាពបរិសុទ្ធ គឺមានភាពស្រស់ស្អាតដូចនេះឯង។
ចំពោះអ្នកខ្លះទៀត ពេលពួកគេដឹងថា ខ្លួនខ្វះមិនដល់សិរីល្អនៃព្រះ(រ៉ូម ៣:២៣) ពួកគេក៏បានបន្ទន់ចិត្តចំពោះអ្នកដទៃ។ ពួកគេចាប់ផ្តើមមានការយល់ដឹង មានការអាណិតអាសូរ និងសប្បុរសចំពោះអ្នក ដែលបរាជ័យក្នុងជីវិត។ នេះហើយជាសម្រស់នៃការបន្ទាបខ្លួន។ សរុបមក កាលណាយើងបានទទួលការអត់ទោសបាបហើយ យើងក៏អាចមានភាពជិតស្និទ្ធជាមួយព្រះ ដែលផ្តល់ក្តីមេត្តាដល់យើង។ ដ្បិតអ្នកមានបាបណា ដែលព្រះបានអត់ទោសបាបជាច្រើន អ្នកនោះក៏មានសេចក្តីស្រឡាញ់ច្រើនដែរ(លូកា ៧:៤៧)។ នេះហើយជាសម្រស់នៃក្តីស្រឡាញ់។ _ David Roper